ឪកាសការងារ
ហាងនំបុ័ង អេប៊ីស៊ី ជាហាងនំមួយឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន និងលូតលាស់យ៉ាងឆាប់រហ័ស តាំងពីបានទទួលអាជ្ញាប័ណ្ណជារោងចក្រធុនតូចផលិតនំផ្អែមនៅឆ្នាំ២០០៧ ។ ហាងនំប័ុងបានពង្រីកសាខាបន្ថែមពី ១សាខា នៅខែតុលា ឆ្នាំ២០០៧ រហូតដល់៥ សាខា នៅក្នុងរាជធានីគិតត្រឹមចុងខែមុន។ហើយរហូតមកដល់សព្វថ្ងៃនេះ យើងមានអតិថិជនធំៗចំនួន ៦ និងអតិថិជនធម្មតាជាច្រើននាក់ ទៀត។ដើម្បីបំពេញតាមតម្រូវការនៃការរីកចម្រើនផ្ទួនៗរបស់ហាងនំប័ុង ការិយាល័យធនធានមនុស្សមានភារកិច្ចយ៉ាងសំខាន់ក្នុងការជ្រើស រើសបុគ្គលិកជាច្រើនបន្ថែមទៀត ។ សព្វថ្ងៃនេះ ហាងនំប័ុង អេបីស៊ី មានបុគ្គលិកជាង ២០០នាក់ និងត្រូវបានទទួលស្គាល់ថាជាអ្នកជ្រើសរើសនិស្សិតមានបរិញ្ញាបត្រពីមហាវិទ្យាល័យច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ហាងនំបានធ្វើការរក្សាទុកនូវកម្រិតសមត្ថភាពធនធានមនុស្សបានយ៉ាងប្រសើរ តាមរយៈការហ្វឹកហ្វឺនទាំងបុគ្គលិកចំណូលថ្មី និងកម្មវិធីបំពាក់បំប៉នជាប្រចាំ សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន ។
យើងខ្ញុំគាំទ្រក្រសូងឧស្សាហកម្ម នឹងសិប្បកម្មទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញ និងពង្រឹងដល់ប្រព័ន្ធស៥ ។ ទាំងនេះគឺជាចំណែកមួយ ជួយបង្កើននូវជំនឿទុកចិត្តទៅដល់សាធារណជនលើវិស័យហាងនំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាអត្ថប្រយោជន៍ដល់បុគ្គលដែលពាក់ព័ន្ធគ្រប់ៗគ្នា ។
មុខតំណែងកំពុងជ្រើសរើស
ឥឡូវនេះ យើងខ្ញុំមិនទាន់ប្រកាសជ្រើសរើសមុខតំណែងថ្មីបន្ថែមទៀតទេ ។ សូមទស្សនាវេបសាយរបស់ហាងនំប័ុង អេប៊ីស៊ី ឱ្យបានញឹកញាប់ ដើម្បីស្វែងរកមុខតំណែងដែលត្រូវនឹងគុណសម្បត្តិរបស់លោក ។
សំគាល់ ៖