Date : Sunday,22 July 2018 | Facebook : ABC Bakery Cambodia
E-mail : abcbakerycambodia@yahoo.com | Tel : 023 21 00 33
ភាសាខ្មែរ ភាសាអង់គ្លេស
 
 
លិខិតបញ្ជាក់ដែលទទួលបាន

អំពីយើង

លោកអគ្គនាយក កែវ ស៊ាវលឹក គឺជាអ្នកដែលបង្កើតនិងកសាងឲ្យបានរីក ចំរើនមកដល់ សព្វថ្ងៃគឺក្រុមហ៊ុន អេស៊ាបេកខឺរី&ខិន ហ្វេកសិននើរី ដែល ហៅកាត់ថា ABC (អេប៊ីស៊ី)
 

 ABC មានពាក្យពេញថា “Asia Bakery & Confectionary” ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៧ ដែល  មានលោក លី សេងឆាយ ជាប្រធាននិង  លោក ជា គ្រី ជាអនុប្រធាន។ ក្រុមហ៊ុនយើងមានផលិតនំច្រើនប្រភេទដែល មានស្តង់ដារ  អន្តរជាតិ។ យើងបានអនុវត្តនិងប្រកាន់ ភ្ជាប់នូវគោលការណ៍ចម្បងរបស់យើងបីគឺ គុណភាព អនាម័យនិង  សេវាកម្មល្អ។ ចាប់តាំង  ពីឆ្នាំ ២០០៧មកយើងបានពង្រីកសាខាចំនួន៥ នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
 

សាខាទី១ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ ផ្ទះលេខ៣៦៥-៣៦៧ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានី ភ្នំពេញត្រូវបាន ដាក់ឲ្យសម្ភោធ​​ ប្រើប្រាស់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៧។

សាខាទី២ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១០៩-១១១ ផ្លូវ 13 , សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាខាទី៣ មានទីតាំងស្ថិតនៅផ្ទះលេខ ៧២៩ មហាវិថីព្រះមុន្នីវង្ស (ផ្លូវ 93) សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមនរាជធានីភ្នំពេញ ត្រូវបាន សម្ភោធ នៅថ្ងៃទី 18 ខែមករា ឆ្នាំ ២០១១ ។ 

សាខាទី៤ របស់យើងដែលមានទីតាំងផ្ទះលេខ571 ផ្លូវកម្ពុជាក្រោមកែងនិងមហាវិថី ម៉ៅសេទុង (ផ្លូវ១២៨) , សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

សាខាទី៥ របស់យើងមានទីតាំង​ផ្ទះលេខ 36 មហាវិថី មុន្នីវង្ស(៩៣) សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ  រាជធានី ភ្នំពេញ (នៅទល់មុខមន្ទីពេទ្យ កាល់ម៉ែត)

ក្រុមហ៊ុន ABC មានដៃគូពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងវៀតណាមដោយមានសាខាដ៏សំខាន់ របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង ហូជីមីញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ចាប់តាំងពី ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០០៩ក្រុមហ៊ុនABCបានក្លាយជាតំណាងឲ្យហាងនំទាំងអស់ នៅក្នុងប្រទេសកម្ពុជានិងក្លាយ ជាសមាជិកនៃសមាគមសហព័ន្ធអន្ដរជាតិរបស់ប្រទេសចិន(Bakery Confectionery Association)។លើសពី នេះទៀតយើងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនផលិតប្រកបដោយអនាម័យ ដោយអង្គការមិនមែនរដ្ឋាភិបាលនានាក៏ដូចជាស្ថាប័នជាតិផង ដែរ។ជាការពិតមួយនៅថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០០៩ ក្រុមហ៊ុនយើងបានទទួលបានពានរង្វាន់ជាក្រុមហ៊ុនឆ្នើមក្នុងចំណោម៣ ប្រទេសកម្ពុជា វៀតណាម  ឡាវ នៅក្នុងទីក្រុងហូជីមីញ ប្រទេសវៀតណាម។

នៅក្នុងពេលអនាគតហាងនំ អេប៊ីស៊ី នឹងពង្រីកទៅខេត្តសៀមរាប បាត់ដំបងនិង ខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍន៍ខ្លួនក៍ដូចជាស្តង់ដាផលិតផល ផងដែរ ដើម្បីធានាបានគុណភាព និងសេវាកម្ម ដែលមានការទទួលស្គាល់ជាអន្តរជាតិ។  

Copyright ©2014 - 2018 Asia Bakery Confectionery. All Rights Reserved.
Powered By : IT Department