Date : Friday,21 September 2018 | Facebook : ABC Bakery Cambodia
E-mail : abcbakerycambodia@yahoo.com | Tel : 023 21 00 33
ភាសាខ្មែរ ភាសាអង់គ្លេស
 
 
លិខិតបញ្ជាក់ដែលទទួលបាន

ឪកាសការងារ

ហាងនំបុ័ង អេប៊ីស៊ី​ ជាហាងនំមួយឈាន​មុខ​គេ​មួយនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការ​រីក​ចម្រើន និង​លូតលាស់​យ៉ាង​ឆាប់​រហ័ស តាំង​ពី​បាន​ទទួល​អាជ្ញាប័ណ្ណ​ជារោងចក្រធុនតូចផលិតនំផ្អែម​នៅ​ឆ្នាំ​២០០៧ ។ ហាងនំប័ុង​បាន​ពង្រីក​សាខា​បន្ថែម​ពី ១សាខា​ នៅ​ខែតុលា ឆ្នាំ​២០០៧ រហូត​ដល់៥ សាខា នៅ​ក្នុង​រាជធានីគិត​ត្រឹម​ចុង​ខែ​មុន។ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​មាន​អតិថិជន​ធំៗចំនួន ៦ និង​អតិថិជនធម្មតាជាច្រើន​នាក់ ទៀត។ដើម្បី​បំពេញ​តាម​តម្រូវ​ការ​នៃ​ការ​រីក​ចម្រើន​ផ្ទួនៗ​របស់ហាងនំប័ុង ការិយាល័យ​ធនធាន​មនុស្ស​មាន​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ជ្រើស រើស​បុគ្គលិក​ជាច្រើន​បន្ថែម​ទៀត ។ សព្វ​ថ្ងៃ​នេះ ហាងនំប័ុង អេបីស៊ី មាន​បុគ្គលិក​ជាង ២០០​​នាក់ និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​ជ្រើសរើស​និស្សិត​មាន​បរិញ្ញាបត្រ​ពី​មហាវិទ្យាល័យ​ច្រើន​ជាង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ហាងនំ​បាន​ធ្វើ​ការ​រក្សាទុក​នូវ​កម្រិត​សមត្ថភាព​ធនធាន​មនុស្ស​បាន​យ៉ាង​ប្រសើរ តាម​រយៈ​ការ​ហ្វឹកហ្វឺន​ទាំង​បុគ្គលិក​ចំណូល​ថ្មី និង​កម្ម​វិធី​បំពាក់​បំប៉ន​ជា​ប្រចាំ សម្រាប់​បុគ្គលិក​ជាន់​ខ្ពស់​របស់​ខ្លួន ។

យើង​ខ្ញុំ​គាំទ្រ​ក្រសូងឧស្សាហកម្ម នឹងសិប្បកម្មទាំង​ស្រុង​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជំរុញ និង​ពង្រឹង​ដល់​ប្រព័ន្ធស៥ ។ ទាំង​នេះ​គឺ​ជា​ចំណែក​មួយ ជួយ​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​ទៅ​ដល់​សាធារណជន​លើ​វិស័យ​ហាងនំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ក្លាយ​ជា​អត្ថប្រយោជន៍​ដល់​បុគ្គល​ដែល​ពាក់​ព័ន្ធ​​គ្រប់ៗ​គ្នា ។

មុខ​តំណែង​កំពុង​ជ្រើសរើស

ឥឡូវនេះ យើង​ខ្ញុំ​មិនទាន់​ប្រកាស​ជ្រើសរើស​មុខតំណែង​ថ្មី​បន្ថែម​ទៀត​ទេ ។ សូម​ទស្សនា​វេបសាយ​របស់ហាងនំប័ុង អេប៊ីស៊ី ឱ្យ​បាន​ញឹកញាប់ ដើម្បី​ស្វែងរក​មុខតំណែង​ដែល​ត្រូវ​នឹង​គុណសម្បត្តិ​របស់​លោក ។

សំគាល់ ៖

  • បេក្ខជន-បេក្ខ​នារី ដែល​មាន​អាសយដ្ឋា​ន​នៅ​ទីតាំង​ប្រតិបត្តិការ​របស់​ហាងនំបុ័ងអេប៊ីស៊ីដែល​មាន​តម្រូវការ​ ត្រូវបាន​ផ្តល់​អាទិភាព ។
  • បេក្ខជន-បេក្ខ​នារី ដែល​បាន​ដាក់​ពាក្យសុំ​បម្រើ​ការងារ​ក្នុងហាងនំប័ុងអេប៊ីស៊ីពាក្យ​សុំ និង​ឯកសារ​ផ្សេងៗ​ដែល​បាន​ភ្ជាប់មក​ជាមួយ គឺ​មិន​អាច​សុំដក​​យកវិញ​បាន​ឡើយ ។ លើកលែង​សញ្ញាបត្រ​ច្បាប់​ដើម អាច​ដក​យក​វិញ​បាន ក្រោយ​ពីការផ្ទៀងផ្ទាត់​រួច ។
  • ការអញ្ជើញ​មក​ធ្វើ​វិសោធនកម្ម សម្រាប់​តែ​បេក្ខជន-បេក្ខនារី ដែល​មាន​លក្ខណសម្បត្តិ​សមស្រប និង​ឯកសារ​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​របស់ ហាងនំប័ុង អេប៊ីស៊ី តែប៉ុណ្ណោះ ។
  • យើង​ខ្ញុំ​មិន​ទទួល​ពាក្យ​ស្នើ​សុំ​តាម​រយៈ​អ៊ីម៉ែល​ទេ សូម​អញ្ជើញ​មក​ដាក់​ពាក្យ​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​កណ្ដាល​ ឬ​តាម​សាខារបស់​ហាងនំប័ុង ។
  • យើងខ្ញុំ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​បុគ្គលិក​ទៅ​តាម​កាល​វេលា​ទៀងទាត់ ដូច្នេះ​សូម​ទស្សនា​វេបសាយ​របស់​ហាងនំប័ុង អេប៊ីស៊ី ឱ្យ​បាន​ញឹកញាប់ ដើម្បី​ស្វែងរក​មុខ​តំណែង​ដែល​ត្រូវ​នឹង​គុណ​សម្បត្តិ​របស់​លោក​អ្នក ។
Copyright ©2014 - 2018 Asia Bakery Confectionery. All Rights Reserved.
Powered By : IT Department